បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
នានាភាជនវិក្ខេបំ ហិត្វា ឧក្ខិត្តលោចនោ ខណន្តោ វិយ មូលានិ រសតណ្ហា សព្វតោ សរូបំវិយ សន្តុដ្ឋឹ ធារយន្តោ សុមានសោ បរិភុញ្ចេយ្យ អាហារំ កោ អញ្ញេ បត្តបិណ្ឌិក ។ ព្រះយោគីវចរ អ្នកលះបង់នូវសេចក្តីសារា ក្នុងភោជនផ្សេងៗ មានចក្ខុសម្លឹងចុះក្រោមមានវត្តដ៏ល្អ ទុកដូចជាជីករំលើងនូវប្ញសនៃតណ្ហា លោកជាអ្នកមានចិត្តល្អ ទ្រទ្រង់នូវសេចក្តីសន្តោស ហាក់ដូចជាទ្រទ្រង់នូវរូបកាយរបស់ខ្លួន (កាលបើដូច្នោះតើ) បត្តបិណ្ឌិកភិក្ខុឯទៀត អង្គណាសោត ក៏គប្បីនឹងបរិភោគនូវអាហារ (ក្នុងភោជនផ្សេងបាន)។ (ប្រភពៈ បឋមវិបស្សនា ទំព័រ ១៩១)