បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
* ធុតង្គ (dhutanga) គឺជាធម៌សម្រាប់កម្ចាត់នូវកិលេស, ជាឈ្មោះវត្តប្រតិបត្តិដោយឡែក សម្រាប់បព្វជិត ក្នុងព្រះពុទ្ធសាសនា កាន់តាមកម្លាំងសទ្ធា ដើម្បីទម្រោមធម៌ជាគ្រឿងសៅហ្មងចិត្តឲ្យថយចុះ ។ * ព្រះពុទ្ធទ្រង់អនុញ្ញាតធុតង្គវត្តទុក ព្រោះព្រះអង្គមានពុទ្ធបំណងនឹងឲ្យបដិបត្តិដើម្បីជាគ្រឿងដុសខាត់កិលេស នៅក្នុងសន្តានចិត្ត ផ្លាស់ប្តូរសភាពចិត្តជាអ្នកប្រាថ្នាតិច សន្តោស ដើម្បីការពារលាភចិត្ត មិនឲ្យត្រេកអរខុសសីលធម៌ ។ * ធុតង្គទាំង ១៣ ប្រការ ភិក្ខុពេញចិត្តបដិបត្តិធុតង្គ អាចជ្រើសរើសធុតង្គណាមួយ តាមការចូលចិត្ត គឺមិនដាច់ខាតត្រូវបដិបត្តិ ដូចជាព្រះវិន័យ ដែលភិក្ខុត្រូវបដិបត្តិយ៉ាងដាច់ខាតគ្រប់សិក្ខាបទឡើយ ។ By BVDCC.org