បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
ធុតង្គ ១៣ / And In English bellow ព្រះពុទ្ធអង្គ ទ្រង់អនុញ្ញាតធុតង្គវត្តទុក ព្រោះព្រះអង្គមានពុទ្ធបំណងនឹងអោយបដិបត្តិដើម្បីជាគ្រឿងដុសខាត់កិលេស គឺគ្រឿងសៅហ្មងដែលត្រាំនៅក្នុងចិត្ត ជាអកុសលហេតុអោយកើតសេចក្តីប្រាថ្នាច្រើន និងអោយផ្លាស់ប្តូរសភាពចិត្តទៅជាការប្រាថ្នាតិច សន្តោស គឺសេចក្តីត្រេកអរតែក្នុងចំណែកដែលខ្លួនមាន ឬគប្បីរកបាន ដើម្បីការពារចិត្តមិនអោយខ្វល់ខ្វាយក្នុងលាភរបស់អ្នកដទៃក្នុងផ្លូវដែលខុសសីលធម៌ ។