បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
ទីឃីតិកោសលជាតក ( ពៀរ រម្ងាប់ដោយការមិនចងពៀរ ) ម្នាលភិក្ខុទាំងឡាយ គួរកោតដែរ យ៉ាងពួកក្សត្រទាំងនោះ ធ្លាប់តែកាន់ដំបង កាន់គ្រឿងសស្ត្រា ហើយមកចេះមានអំណត់ ព្រមទាំងប្រព្រឹត្តល្អបែបនេះបាន ។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ ម្នាលអ្នករាល់គ្នាបានមកបួសក្នុងធម្មវិន័យនេះ ដែលតថាគតបានសម្តែងដោយល្អយ៉ាងនេះហើយ គួរតែអត់ធន់ គួរតែខំប្រព្រឹត្តល្អ ឲ្យល្អឡើង ។