បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
ដំណឹងមរណទុក្ខ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេនជម្រាបជូនដំណឹងដល់ សម្តេច ព្រះតេជគុណ ព្រះថេរានុត្ថេរៈ សីលវន្ត សីលវតី ឧបាសក ឧបាសិកា សិស្សគណ និងពុទ្ធបរិស័ទគ្រប់រូបឲ្យបានជ្រាបថា ព្រះគ្រូធម្មនាថ លន់ ប៉ុន ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តសៀមរាប បានទទួលអនិច្ចធម្ម កាលពីរាត្រីថ្ងៃសុក្រ ៧ រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង ១ : ២០ នាទី យប់ ក្នុងព្រះជន្មាយុ ៧៦ឆ្នាំ ដោយព្រះជរាពាធ សពព្រះគ្រូធម្មនាថ តម្កល់ទុកធ្វើបុណ្យនៅវត្តកេសត្ថារាម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បញ្ជាក់ៈ ពិធីបូជាព្រះសព ព្រះគ្រូធម្មនាថ លន់ ប៉ុល ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តសៀមរាប ប្រគេន-ជូនដំណឹងពេលក្រោយ ។ សូមអព្រះគុណ និងអរគុណ !