បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ លោក ច័ន្ទថេត ថានរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល និងសហការី បាននាំកូនឈើចំនួន ៥៣៨០ ដើម យកមកប្រគេនព្រះសង្ឃ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ នៅក្នុងពិធីដាំកូនឈើនេះ មានការចូលរួមដាំពីលោកយាយជី តាជី៣៣៨ នាក់ និង ព្រះសង្ឃ៨៥អង្គ ហើយកូនឈើទាំងនោះរួមមាន ៖ គ្រញូង,បេង, នាងនួន, ធ្នង់, កកោះ, គគីរ,ឈើទាល និងលឿងរាជ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ការចូលរួមការពារបរិស្ថាន ដើម្បីជាម្លប់ និងទាក់ទាញទឹកភ្លៀងជារបាំងការពារខ្យល់ និងទុកសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ ជាពិសេសសម្រាប់ព្រះសង្ឃសម្រាប់ធ្វើជាព្រៃធុតង្គបដិបត្តិធម៌។