បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
កម្រងទេសភាពពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
កម្ពុជា គឺជាដែនដីដ៏ប្រសិទ្ធិ ពោរពេញទៅដោយរតនសម្បត្តិ ធនធានធម្មជាតិ និងវប្បធម៏ដ៏សម្បូរបែប ។ ប្រាង្គប្រាសាទសិលាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលជាទីឋាននៃទេវតាអាទិទេព និងជាទីសក្ការៈដ៏ធំបំផុតក្នុងពិភពលោក ។ ប្រទេសនេះទទួលកាន់យកធម្មមត៌ក នៃព្រះពុទ្ធសាសនា តាំងពីសតវត្សរ៍ទី៣ នៃគ.ស. ដែលមានប្រជាជនខ្មែរ ជាពុទ្ធសាសនិក ៩៥ ភាគរយ គោរពកាន់ព្រះពុទ្ធសាសនាដ៏ភ្ជាប់ភ្ចួនតាំងពីបុព្វកាល រហូតដល់បច្ចុប្បន្ននេះ ។ ព្រះពុទ្ធសាសនានៅកម្ពុជា គឺជាព្រះពុទ្ធសាសនាថេរវាទ (គណៈមហានិកាយ-គណៈធម្មយុត្តិកនិកាយ) ជាកម្រងទេសភាពពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់ខាងលិចជើងភ្នំព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល អារាមដ្ឋាននេះ ដឹកនាំកសាងស្ថាបនាដោយៈ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ អតីតអធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សា នៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះ ពុទ្ធមណ្ឌលមានក្រឡាផ្ទៃដីប្រមាណជាង ៥៨ហិកតា ដែលមានសិក្ខាកាមយោគាវចរ ព្រះសង្ឃ សីលវន្ត និងសីលវតី កំពុងគង់ស្នាក់នៅសិក្សាព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរប្បដិបត្តិ The Aerials landscapes across Cambodia. Cascading waterfalls amid lush rainforests, endless rice paddies, pristine white beaches imbued in golden sunlight, the mysterious temple ruins of centuries-old cities built for gods and kings and the largest religions temple in the world.